សួស្តី និងសូមស្វាគមន៍ពី ក្រុងបុន រដ្ឋណតរ៉ែនវ៉េសហ្វាឡិន សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់!!!!! តើអ្នកចាប់អារម្មណ៍ចង់ដឹងពីការជ្រើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា និងការស្វែងរកអាហារូបករណ៍សិក្សានៅក្រៅប្រទេសទេ? បើចង់ សូមទាក់ទងតាមបណ្តាញទាក់ទងរបស់ខ្ញុំ ដូចមានបង្ហាញមកជាមួយស្រាប់!!!! ខ្ញុំបាទឈ្មោះ ប៉ិច តុងហ័ន បច្ចុប្បន្នជាអ្នកសម្របសម្រួលស្ម័គ្រចិត្តកម្មវិធីអ្នកបន្តវេន និងជាអតីតនិស្សិតអាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ (DAAD) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគ្រប់គ្រងនិងអភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យម ឯកទេសសហគ្រិនភាព និងនវានុវត្តន៍(Entrepreneurship and Innovation) នៅសាកលវិទ្យាល័យឡែបស៊ីស (Leipzig University) រដ្ឋសាកសិន (Sachsen/Saxony) សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឆ្នាំសិក្សា ២០១៦-២០១៨។ ក្រោយពីបញ្ចប់វិទ្យាល័យឆ្នាំ២០០៦ ខ្ញុំបានប្រឡងជាប់ចូលរៀននៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ នៃធនាគារជាតិនៃកម្ពុជា រយៈពេលពីរឆ្នាំ។ ឆ្នាំ២០០៨ ខ្ញុំបានទទួលអាហារូបករណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ចូលរៀនថ្នាក់បរិញ្ញាបត្រទេសចរណ៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នៅឆ្នាំ២០១២ ខ្ញុំបានបម្រើការជាជំនួយការស្រាវជ្រាវ និងបង្រៀន នៅដេប៉ាតឺម៉ង់ទេសចរណ៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រោយបម្រើការងារបានពីរឆ្នាំ គឺឆ្នាំ២០១៤ ខ្ញុំបានទទួលអាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្តមសិក្សារយៈពេលមួយឆ្នាំ (២០១៤-២០១៥) ជំនាញគ្រប់គ្រងសហគ្រាស នៅសាកលវិទ្យាល័យឡឺវិន (University of Leuven/ KU Leuven) ពីរដ្ឋាភិបាលភូមិភាគហ្វ្លាមម៉ង់ (Flander) នៃព្រះរាជាណាចក្រប៊ែលហ្ស៊ិក។ នៅចុងឆ្នាំ២០១៥ និងជាលើកទីពីរ ខ្ញុំបានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងបានចាកចេញពីមាតុភូមិកម្ពុជា មកបន្តការសិក្សា នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅចុងខែកក្កដា ឆ្នាំ២០១៦។ ខ្ញុំពិតជារីករាយណាស់ ដែលបានចូលរួមក្នុងទំព័រនេះ ដើម្បីចូលរួមចំណែកចែករំលែកបទពិសោធន៍ ជ្រើសរើសឯកទេសសិក្សា ការសុំអាហារូបករណ៍ ការបំពេញការងារស្ម័គ្រចិត្ត និងការស្រាវជ្រាវពាក់ព័ន្ធនឹង វិស័យទេសចរណ៍ និងការអភិវឌ្ឍន៍សហគ្រិនភាព និងនវានុវត្តន៍។ ខ្ញុំសូមស្វាគមន៍ ចំពោះរាល់ចម្ងល់ និងសំណួរទាក់ទងទៅនឹង បទពិសោធន៍ ការងារ ការរៀនសូត្រ ការស្រាវជ្រាវ និងការស្នើសុំអាហារូបករណ៍ របស់លោកអ្នកអានទាំងអស់ដោយក្តីរីករាយ។ សូមអរគុណ និងអភ័យទោសទុកជាមុន ចំពោះកំហុសឆ្គង និងការយឺតយ៉ាវក្នុងការឆ្លើយតប ដោយប្រការផ្សេងៗ!
ជំនាញវិជ្ជាជីវៈ
-
Business Modeling
-
Creative Thinking
-
Critical thinking
-
Entrepreneurial
-
Reading
-
Strategic Business Planning
-
Tourism
-
Innovation
-
Sustainable Development
Other Skills:
ប្រវត្តនៃការសិក្សា
-
Oct 2016 - Jul 2018 : បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ចកម្ម ជំនាញគ្រប់គ្រង និងអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម
សាកលវិទ្យាល័យឡែបស៊ីស (Leipzig University) រដ្ឋសាកសិន សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ -
Sep 2014 - Jul 2015 : សញ្ញាបត្រក្រោយឧត្តមសិក្សាផ្នែកគ្រប់គ្រងសហគ្រាស
សាកលវិទ្យាល័យឡឺវិន (University of Leuven/ KU Leuven) ភូមិភាគហ្វ្លាមម៉ង់ ព្រះរាជាណាចក្រប៊ែលហ៊្សិក -
Nov 2008 - Jun 2012 : បរិញ្ញាបត្រទេសចរណ៍
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ -
Oct 2006 - Sep 2008 : សញ្ញាបត្រប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ
មណ្ឌលសិក្សាបច្ចេកទេសធនាគារ នៃធនាគារជាតិនៃកម្ពុជា
បទពិសោធន៍អាជីព
-
Oct 2018 - Mar 2019 : កម្មសិក្សាការី
មណ្ឌលសិក្សាការអភិវឌ្ឍប្រកបដោយចីរភាព នៃអង្គការសហប្រជាជាតិកម្មសិក្សានេះ ជាកម្មវិធីសហការរវាង ទីភ្នាក់ថាអាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់(DAAD) ជាមួយអង្គការសហប្រជាតិ (United Nations System Staff College) និងមូលនិធិ Carlo Schmidt Program។ កម្មវិធីនេះ ជាកម្មវិធីបណ្ទុះបណ្តាល និងអភិវឌ្ឍន៍ អ្នកជំនាញវ័យក្មេង សម្រាប់និស្សិតជាតិអាល្លឺម៉ង់ និងបរទេសកំពុងសិក្សានៅសាកលវិទ្យាល័យក្នងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ក្នុងកម្មសិក្សានេះ ខ្ញុំមានភារៈជាអ្នកស្រាវជ្រាវ និងធ្វើពិពិធកម្មវគ្គបណ្តុះបណ្តាល សម្ភារៈសិក្សា និងកម្មសិក្សា សម្រាប់សិក្ខាកាមដែល មកចូលរួមវគ្គបណ្តុះបណ្តាល នៅទីស្នាក់ការអង្គការសហប្រជាជាតិនាទីក្រុងបុន សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ លើសពីនេះ ខ្ញុំបានចូលរួមក្នុងការអភិវឌ្ឍ វគ្គសិក្សាស្តីពី គោលនយោបាយសមាហរណកម្មសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព វគ្គមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព និងរបៀបវារៈឆ្នាំ២០៣០ វេទិការពិភាក្សាពី គោលនយោបាយកម្រិតខ្ពស់សម្រាប់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ និងការអភិវឌ្ឍដោយចីរភាព និងវគ្គបណ្តុះបណ្តាលបុគ្គលិកអង្គការសហប្រជាជាតិថ្នាក់ប្រទេស និងតំបន់។ -
Sep 2018 - Present : អ្នកសម្របសម្រួលស្ម័គ្រចិត្ត
កម្មវិធីអ្នកបន្តវេនអ្នកបន្តវេន (Generation Unlimited/GenU) គឺជាកម្មវិធីស្ម័គ្រចិត្តមួយ ដែលកើតឡើងពីកិច្ចសហការរវាង សប្បុរសជននៅក្នុងប្រទេស និងនៅនាយសមុទ្រ ដើម្បីប្រមែប្រមូលថវិកា សម្រាប់ចូលរួមអភិវឌ្ឍន៍ក្នុងសង្គមកម្ពុជា ក្នុងរូបភាពខ្នាតតូច ដោយផ្តល់អាទិភាពពិសេសលើ វិស័យអប់រំ និងការសិក្សាស្រាវជ្រាវ។ កម្មវិធីផ្តួចផ្តើមនេះ មានបេសកម្មបម្រើមាតុភូមិកម្ពុជា ដោយឈរលើគោលការណ៍ តម្លាភាព គណនេយ្យភាព និងទំនួលខុសត្រូវ ស្របតាមភាពអព្យាក្រឹត្យ មិនលំអៀង និងមិនមាននិន្នាការសាសនា និងនយោបាយ។ ក្រុមការងារនេះ ធ្វើសកម្មភាពសម្រាប់ជួយអភិវឌ្ឍសង្គម ដោយជ្រើសយកវិស័យអប់រំ និងការធ្វើការងារសហគមន៍ជាអាទិភាព ក្នុងទិសដៅចូលរួម ការអភិវឌ្ឍប្រកបដោយចីរភាព។ អ្នកបន្តវេន ចូលរួមធ្វើសកម្មភាពដោយផ្សារភា្ជប់យុវជន នឹងការអប់រំ ព្រមទាំងផ្តល់ឱកាសដល់យុវជននូវការពង្រឹងសមត្ថភាព និងចំណេះដឹង សម្រាប់ត្រៀមខ្លួនជាអ្នកចូលរួមកសាងសហគមន៍របស់ខ្លួន និងសង្គមជាតិ ឆ្ពោះទៅរកការសម្រេចបាននូវគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព។ -
Nov 2017 - Mar 2018 : គ្រូបង្រៀនកិច្ចសន្យា
កម្មវិធីសិក្សាអន្តរជាតិ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (iBBA) សាកលវិទ្យាល័យជាតិគ្រប់គ្រងបង្រៀនមុខវិជ្ជា មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង និង ការគ្រប់គ្រងប្រតិបត្តិការ -
Mar 2017 - Aug 2017 : អ្នកស្រាវជ្រាវនិងប្រឹក្សាយោបល់ក្នុងអាជីវកម្មទេសចរណ៍
មណ្ឌលសិក្សានិងគាំពារអាជីវកម្មទេសចរណ៍ នៃវិទ្យាស្ថានសិក្សាជាន់ខ្ពស់រ៉ូហ៊ីងហ្ការី ខេត្តខាងជើង សាធារណរដ្ឋរ្វាន់ដា ទ្វីបអាហ្វ្រិកជាអ្នកស្រាវជ្រាវ និងប្រឹក្សាយោបល់ លើអាជីវកម្មទេសចរណ៍ ក្នុងស្រុកម៉ូសានសេ ទីរួមខេត្តខាងជើង សាធារណរដ្ឋរ្វាន់ដា។ គម្រោងនេះ ជាគម្រោងស្រាវជ្រាវរបស់ មណ្ឌលសិក្សានិងគាំពារអាជីវកម្មទេសចរណ៍ នៃវិទ្យាស្ថានសិក្សាជាន់ខ្ពស់រ៉ូហ៊ីងហ្ការី ខេត្តខាងជើង សាធារណរដ្ឋរ្វាន់ដា (Institut d’Enseignement Supérieur (INES) de Ruhengeri) និងកម្មវិធីសិក្សាផ្នែកលើកកម្ពស់ និងអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម នៃសាកលវិទ្យាល័យឡែបស៊ីស សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្រោមជំនួយហិរញ្ញវត្ថុ ពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់។ គម្រោងនេះ ជួយសម្របសម្រួលការសិក្សាស្រាវជ្រាវ របស់និស្សិតអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់សហគ្រិនភាព និងនវានុវត្តន៍ក្នុងវិស័យទេសចរណ៍ ក្នុងខេត្តខាងជើង នៃសាធារណរដ្ឋរ្វាន់ដា ទ្វីបអាហ្វ្រិក។ -
Sep 2015 - Jul 2016 : គ្រូបង្រៀនកិច្ចសន្យា
ដេប៉ាតឺម៉ង់ទេសចរណ៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបង្រៀនមុខវិជ្ជា ផលិតផលទេចរណ៍ កម្ពុជា និងអាស៊ាន ទីផ្សារក្នុងវិស័យទេសចរណ៍ និងសេវាកម្ម -
Nov 2012 - Sep 2014 : ជំនួយការស្រាវជ្រាវ
គម្រោងលើកកម្ពស់គុណភាពអប់រំឧត្តមសិក្សា HEQCIP SGA 024ជាជំនួយការស្រាវជ្រាវ គម្រោងគម្រោងលើកកម្ពស់គុណភាពអប់រំឧត្តមសិក្សា HEQCIP SGA 024 លើប្រធានបទ សុខដុមនីយកម្មសង្គមមនុស្ស និងធម្មជាតិ នៅតំបន់ភូមិភាគឦសាន នៃកម្ពុជា។ គម្រោងត្រូវបានគាំទ្រដោយ ធនាគារពិភពលោក World Bank និងនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។ -
Jul 2012 - Sep 2014 : ជំនួយការបង្រៀន និងស្រាវជ្រាវ
ដេប៉ាតឺម៉ង់ទេសចរណ៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញជាអ្នកទទួលបន្ទុករៀបចំ កិច្ចតែងការបង្រៀន និងការអនុវត្តផែនការរៀនសូត្ររបស់និស្សិត តាមរយៈការសិក្សាស្រាវជ្រាវនៅតំបន់ទេសចរណ៍គោលដៅ។ បន្ថែមពីលើនេះ មានភារកិច្ចរៀបចំសម្របសម្រួលការរៀបចំព្រឹត្តការណ៍ របស់ដេប៉ាតឺម៉ង់ ការដឹកនាំនិស្សិតចុះស្រាវជ្រាវជាក់ស្តែង។ -
Jan 2012 - Jun 2012 : អ្នកសម្របសម្រួលស្ម័គ្រចិត្តមណ្ឌលសិក្សាស្រាវជ្រាវ
ធនាគារអភិវឌ្ឍន៍អាស៊ី ADB និវេសនដ្ឋានប្រចាំកម្ពុជាជាអ្នកសម្របសម្រួលស្ម័គ្រចិត្ត ទទួលបន្ទុករៀបចំ វគ្គបណ្តុះបណ្តាល ទាក់ទងទៅនឹងការអាន និងស្រាវជ្រាវ -
Jan 2012 - Jun 2012 : អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍សហគមន៍
ក្រុមប្រឹក្សាឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងជាអ្នកសម្របសម្រួលស្ម័គ្រចិត្ត ក្នុងការរៀបចំសិក្សាស្រាវជ្រាវ ដោយសហការជាមួយក្រុមប្រឹក្សាឃុំកំពង់ត្រឡាច ដើម្បីសិក្សាលើលទ្ធភាព និងការរៀបចំបណ្តុះបណ្តាល ក្នុងការអភិវឌ្ឍន៍ភូមិទេសចរណ៍ តាមរយៈការលើកកម្ពស់ការចូលរួមអភិវឌ្ឍន៍របស់មូលដ្ឋាន ក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍន៍ធនធានវប្បធម៌ តាមរយៈវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ជនបទ។
កិត្តិយស & រង្វាន់
-
អាហារូបករណ៍កម្មសិក្សានៅអង្គការសហប្រជាជាតិ គាំទ្រដោយ DAAD និង CSP - 2018
Scholarship -
វិញ្ញាបនបត្រ វគ្គសិក្សាខ្លី ស្តីពី ការអភិវឌ្ឍន៍ភាពជាសហគ្រិន និងនវានុវត្ត នៅសាកលវិទ្យាល័យឡែបស៊ីស (Leipzig University) - 2017
Recognition -
លិខិតសរសើរ ជាអ្នកស្រាវជ្រាវ និងបណ្តុះបណ្តាលអាជីវកម្មខ្នាតតូច និងមធ្យម ក្នុងវិស័យទេចរណ៍ ពីវិទ្យាស្ថានសិក្សាជាន់ខ្ពស់រ៉ូហ៊ីងហ្ការី ខេត្តខាងជើង សាធារណរដ្ឋរ្វាន់ដា (Institut d’Enseignement Supérieur (INES) de Ruhengeri) - 2017
Award -
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ របស់រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (DAAD) - 2016
Scholarship -
អាហារូបករណ៍កម្មវិធីសិក្សាថ្នាក់ក្រោយឧត្តមសិក្សា របស់រដ្ឋាភិបាលហ្វ្លាមម៉ង់ (Flander) នៃព្រះរាជាណាចក្រប៊ែលហ្ស៊ិក - 2014
Scholarship -
វិញ្ញាបនបត្រផ្នែក ប្រមូល និងវិភាគទិន្នន័យស្រាវជ្រាវ ពីគម្រោងលើកកម្ពស់គុណភាពអប់រំថ្នាក់ឧត្តមសិក្សានៃធនាគារពិភពលោក និងក្រសួងអប់រំ យុវជន និងកីឡា - 2014
Recognition -
សញ្ញាបត្រឌីប្លូម និងការប្រឡងសមត្ថភាពភាសាអង់គ្លេស នៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល - 2013
Recognition -
អាហារូបករណ៍បរិញ្ញាបត្រទេសចរណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា - 2008
Scholarship
អ្នកប្រឹក្សាយោបល់ផ្សេងទៀតដែលមានជំនាញដូចគ្នា



































