ហ៊ុន ឈុនតេង

កាលវិភាគសម្រាប់ណាត់ជួប

 • រៀងរាល់ថ្ងៃ
 • ពីថ្ងៃទី 01 Apr 2018 រហូតដល់ 01 Jun 2018
 • ម៉ោង: 09:00 - 20:00

មធ្យោយទំនាក់ទំនង

E-mail, Fb Messenger

*សួស្ដី! ខ្ញុំឈ្មោះ ហ៊ុន ឈុនតេង បច្ចុប្បន្នជាឧទ្ទេសកម្រិតឧត្តមនៃសាកលវិទ្យាល័យមានជ័យនិងជាសមាជិកគណៈកម្មការភាសាវិទ្យាខ្មែរ។ មុននឹងប្រឡងជាប់ក្របខណ្ឌទៅបម្រើការនៅសាកលវិទ្យាល័យមានជ័យ​ ខ្ញុំធ្លាប់បម្រើការ​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាគ្រូបង្រៀនកិច្ចសន្យា និង​ជាបុគ្គលិកកិច្ចសន្យានៅក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ កាលពីឆ្នាំ២០០៧ ខ្ញុំទទួលបានអាហារូបករណ៍សិក្សាផ្នែកអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នៅឆ្នាំ២០១១ ខ្ញុំបានបន្ដសិក្សាបរិញ្ញាបត្រ​ជាន់ខ្ពស់​ភាសាវិទ្យានៅសាកលវិទ្យាល័យនេះបន្ដទៀត។ តាំងពីសិក្សាថ្នាក់បរិញ្ញាបត្របន្ដមកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និង​ពេលបម្រើការងារ ខ្ញុំស្រឡាញ់និងធ្វើការទាក់ទងជាពិសេសផ្នែកភាសាវិទ្យា សិលាចារឹក និងភាសាសំស្ក្រឹត។ នៅទីនេះ ខ្ញុំសូមស្វាគមន៍និងរីករាយឆ្លើយរាល់សំណួររបស់អ្នកទាំងអស់គ្នា​ដែលទាក់ទងនឹងភាសាវិទ្យា អក្សរសាស្ត្រខ្មែរ សិលាចារឹក​ និងភាសាសំស្ក្រឹត។ សូម​អរគុណ

ជំនាញ​វិជ្ជាជីវៈ

  Other Skills:
 • សិលាចារឹកខ្មែរ
 • ភាសាវិទ្យា
 • អក្សរសាស្ត្រខ្មែរ
 • ភាសាសំស្ក្រឹត

ប្រវត្តនៃការសិក្សា

 • Jan 2012 - Jan 2014 : បរិញ្ញាបត្រជាន់ខ្ពស់ភាសាវិទ្យា
  សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

 • Oct 2007 - Oct 2011 : បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ
  សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

បទពិសោធន៍អាជីព

 • Nov 2016 - Present : គ្រូបង្រៀនកម្រិតឧត្តម
  សាកលវិទ្យាល័យមានជ័យ

  បង្រៀនថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ មុខវិជ្ជាសិលាចារឹកខ្មែរ ភាសាបាលី ភាសាសំស្ក្រឹត ភាសាវិទ្យា
 • Mar 2014 - Present : សមាជិកគណៈកម្មការភាសាវិទ្យាខ្មែរ
  ទីស្ដីការគណៈរដ្ឋមន្ដ្រី

  មានតួនាទីពិនិត្យអត្ថបទនិងចូលរួមប្រជុំនានាក្នុងអង្គប្រជុំបច្ចេកទេសនិងអង្គប្រជុំអន្ដរក្រសួង​
 • Mar 2014 - Present : គ្រូបង្រៀន
  សាកលវិទ្យាល័យឯកជននានា

  បង្រៀននៅ៖ ១- សាកលវិទ្យាល័យអង្គរខេមរា សាខាខេត្តពោធិ៍សាត់និងកំពង់ស្ពឺ ២- សាកលវិទ្យាល័យស៊ីយូអេស សាខាខេត្តសៀមរាប(២០១៤) ៣- សាកលវិទ្យាល័យជាស៊ីមកម្ចាយមារ សាខាខេត្តកំពង់ចាម ៤- សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ (២០១៨) ៥- សាកលវិទ្យាល័យបាត់ដំបង (២០១៨)
 • Mar 2014 - Mar 2016 : គ្រូបង្រៀនភាសាសំស្ក្រឹត
  សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

 • Mar 2014 - Aug 2017 : សមាជិកគណៈកម្មការបង្កើតពាក្យនិងកម្ចីពាក្យ
  ក្រុមប្រឹក្សាជាតិភាសាខ្មែរ

 • Mar 2012 - Mar 2016 : គ្រូបង្រៀនកិច្ចសន្យា
  សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

  បង្រៀនថ្នាក់បរិញ្ញបត្រអក្សរសាស្ត្រខ្មែរ មុខវិជ្ជាភាសាបាលីនិងភាសាសំស្ក្រឹត បង្រៀនថ្នាក់បរិញ្ញាបត្រប្រវត្តិវិទ្យា មុខវិជ្ជាសិលាចារឹកខ្មែរ(២០១៤-២០១៥)

កិត្តិយស & រង្វាន់

 • អាហារូបករណ៍២ឆមាស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាវិទ្យា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ - 2013

  Scholarship
 • ជ័យលាភីលេខ១ កម្មវិធីប្រឡងការតែងកំណាព្យនិងរឿងខ្លី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ - 2011

  Award
 • អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ - 2007

  Scholarship

ចែកចាយអ្នកប្រឹក្សាយោបល់នេះតាមបណ្ដាញសង្គម

អ្នកប្រឹក្សាយោបល់ផ្សេងទៀតដែលមានជំនាញដូចគ្នា