សួរមួយ ជាវេទិកាអនឡាញ បង្កើតឡើងសំរាប់សិស្សានុសិស្សនៅវិទ្យាល័យ និងនិស្សិតនៅមហាវិទ្យាល័យ ដែលត្រូវការព័ត៌មាន បទពិសោធន៍ជោគជ័យ និងការប្រឹក្សាយោបល់អំពី ការជ្រើសរើសមុខវិជ្ជាសិក្សា ការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ ការស្វែងរកអាហារូបករណ៍ ការពិភាក្សាអំពីគំរោងការងារអនាគត និងសហគ្រិនភាព។
វេទិកាតម្រង់ទិសយុវជន SOURMOUY
វេទិកាអនឡាញសម្រាប់យុវជន ដើម្បីសម្រួលដល់ការស្វែងរកការប្រឹក្សាយោបល់ ដោយឥតគិតថ្លៃ
50
អ្នកប្រឹក្សាយោបល់
926
អ្នកស្វែងរកការប្រឹក្សាយោបល់
323
ការស្នើសុំប្រឹក្សាយោបល់
ចំពោះសិស្សនិងនិស្សិតដែលចង់ទទួលបាន ព័ត៌មាន ចង់ស្តាប់បទពិសោធន៍ជោគជ័យ និងត្រូវការការប្រឹក្សាយោបល់ទាក់ទងនឹងការជ្រើសរើសមុខវិជ្ជាសិក្សា ការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ សហគ្រិនភាព ការស្វែងរកអាហាររូបករណ៍ និងការរៀបចំគំរោងការងារអនាគត សូមចុច ប៊ូតុងខាងក្រោមដើម្បីជ្រើសរើសអ្នកប្រឹក្សាយោបល់។
ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ចង់ស្ម័គ្រចិត្តចែករំលែក ព័ត៌មាន ជំនាញ និងបទពិសោធន៍នាៗ ទៅកាន់យុវជនដើម្បីជួយឲ្យពួកគាត់ធ្វើការសម្រេចចិត្តត្រូវ និងទទួលបានភាពជោគជ័យក្នុងការសិក្សា ការស្វែងរកអាហារូបករណ៍ ការរៀបចំគំរោងការងារអនាគត ការបង្កើតអាជីវកម្ម និងសហគ្រិនភាព សូមទាក់ទងមក SOURMOUY ដោយផ្ទាល់។
អ្នកប្រឹក្សាស្ម័គចិត្តទាំង១០ ដែលមានប្រិយភាពជាងគេ
តួរលេខសំខាន់ៗ ទាក់ទង ការសិក្សា
៧៥ ០៥៩ នាក់(៦៦,២១%)
Young Cambodiansសិស្ស ៧៥ ០៥៩ នាក់ ស្មើរនឹង ៦៦,២១% នៃចំនួនសិស្សប្រឡងបាក់ឌុបសរុប ១១៥ ២៦៨ នាក់ ជាប់ជាស្ថាពរក្នុងឆ្នាំ ២០១៨។ អត្រាសិស្សជាប់បាក់ឌុបឆ្នាំ ២០១៨ មានការកើនឡើង ២,៣៧% បើធៀបនឹងអត្រាអ្នកជាប់ឆ្នាំទៅ ដែលមានចំនួន ៦៣,៨៤% ក្នុងចំណោមសិស្សសរុបទាំងអស់ ៩៩ ៧២៨ នាក់ (ក្រសួងអប់រំយុវជននិងកីឡា)
៣០% លើ ៦០%
សិស្សនិស្សិតកម្ពុជាប្រមាណ ៣០% រើសមុខជំនាញសិក្សារបស់ខ្លួនផ្អែកលើតម្រូវការទីផ្សាការងារ ខណៈប្រមាណ ៦០% ជ្រើសរើសមុខជំនាញតាមចំណងចំណូលចិត្តផ្ទាល់ខ្លួន (Survey of University of Massachusetts Lowell in 2015).
៣/៤ ឬស្មើរ ៧៥%
បើតាមការសម្ភាសរបស់ក្រុមហ៊ុន មាន ៣/៤ ឬស្មើរ ៧៥% នៃបេក្ខជនបច្ចេកព័ត៌មានវិទ្យា (IT) ពុំទាន់មានសមត្ថភាពគ្រប់គ្រាន់នៅឡើយ (Cambodian IT industry: skills for a digital economyreport, Oct 2016)
៣០០ ០០០ នាក់
យុវជនកម្ពុជាប្រមាណ ៣០០ ០០០ នាក់ ឈានចូលក្នុងទីផ្សាការងារជារៀងរាល់ឆ្នាំប៉ុន្តែពួកគាត់មិនមានជំនាញគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការទីផ្សារការងារនោះទេ (UNCT’s Common Advocacy Point, 2011)
៣១%
5. ចំនួន ៣១% នៃយុវជនកម្ពុជា ទទូលបានការងារដែលត្រូវជំនាញ និងគុណវឌ្ឈិរបស់ខ្លួន ខណៈដែល ២៣% មានសមត្ថភាពខ្ពស់ជាងតម្រូវការហើយ ៤៦% ទៀតមានមានការអរប់រំនៅមានកំរិតទាប ( របាយការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ OECD ២០១៧)
២៥០ ០០០ នាក់ ឆ្នាំ ២០១៤
នៅឆ្នាំ ២០១៤ ក្នុងចំណោមសិស្ស ២៥០ ០០០ នាក់ ដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ មានតែ ៣% ប៉ុណ្ណោះរៀនបច្ចេកទេស និងវិជ្ជាជីវៈ ( របាយការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ OECD ២០១៧)